New member from Metfone
ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ ដោយចំណាយលុយជាច្រើនក្នុងការទិញស៊ីមកាតថ្មីតាំងពីតូចដល់ប៉ុណ្ណេះមិនដែលចំណាយសម្រាប់ស៊ីមកាតដូច្នេះឡើយ។ ប៉ុន្តែមិនជាអី្វទេព្រោះខ្ញុំពេញចិត្តនឹងធ្វើវាណាស់ 088 7777 3xx ។ ចាប់ពីពេលនេះទៅមានលេខពិសេសប្រើហ្នឹងគេហើយ។
ជិតដល់ពេលរៀបការ!
តាមពិតទៅវាពិតជាសប្បាយចិត្តណាស់ចំពោះមនុស្សគ្រប់រូប ដែលដឹងខ្លួនថាជិតរៀបការនោះ ហើយម្យ៉ាងទៀតបើបានរៀបការជាមួយអ្នកដែលខ្លួនស្រលាញ់នោះ ពិតជាមានសេចក្តីសុខណាស់។ សម្រាប់ខ្លួនខ្ញុំវិញ គឺបានជួបអ្នកដែលខ្ញុំស្រលាញ់ ហើយនឹងរៀបការជាមួយនាងទៀតផង នៅថ្ងៃខាងមុខ។
ដូច្នេះសូមអញ្ជើញបងប្អូន ព្រមទាំងមិត្តភក្តិជិតឆ្ងាយទាំងអស់ មេត្តាចូលរួមក្នុងកម្មវិធីមង្គលការរបស់
ខ្ញុំបាទដោយ អនុគ្រោះផង។
បើរវល់មិនបានចូលរួមសូមកុំភ្លេចផ្ញើចំណងដៃសម្រាប់ជាជ័យមង្គល ឬធ្វើកាដូសសម្រាប់ខ្ញុំផង! អរគុណហើយ!!!
ជួយគេរហូត
មួយជីវិតខ្ញុំជួយគេរហូត តែផលតបស្នងពីអ្នកនោះដូចជាមិនបានអីសោះ ជួនកាលជួយអោយជីវិតគេអោយរួចផុតពីគ្រោះថ្នាក់ ជួនកាលលះបង់ពេលវេលាសម្រាប់គេ ជួលកាលជួយរកការងារអោយគេធ្វើ ជួនកាលជួយនិយាយល្អពីគេ ជួនកាលរកប្រព័ន្ធអោយគេ ជួនកាលខំចេញមុខដោះស្រាយបញ្ហាវ៉ៃតបគ្នា ជួនកាលខ្ចីលុយអ្នកនេះឲ្យអ្នកនោះ។
ហើ្ហ!ទាំងអស់នេះមិនបានប្រយោជន៍អីសោះ តែក្នុងចំណោមទាំងអស់ខាងលើនេះ ទោះជាអ្នកនោះមិនបានតបស្នងអី ក៏នៅមានអ្នកដ៏ទៃ ឬអ្នកផ្សេងគេជួយជ្រុំជ្រែងដែរ។
អី្វដែលខ្ញុំលើកមកនិយាយនេះ គ្រាន់តែចង់បញ្ជាក់ថាសូមធ្វើល្អទៅហើយមិនចំបាច់សង្ឃឹមអ្នកដែលយើងជួយនោះគេតបស្នងទេ ក៏គង់មានអ្នកផ្សេងគេជួយយើងវិញទេ (សូមបញ្ជាក់ថាមុននិងជួយគេត្រូវមើលប្រភេទមនុស្សផងប្រយ័ត្នស្តាយក្រោយ មនុស្សមានច្រើនខ្នាតណាស់ ហើយពិបាកទុកចិត្តណាស់។)
ត្រូវតែសប្្បាយអោយបានច្រើន
ជួនពេលខ្លះមនុស្សយើងមានធុរៈត្រូវបំពេញច្រើនដូចជា៖
ការងារច្រើន ទំនាក់ទំនងមមាញឹក
គ្មានពេលដើរលេងកំសាន្តជាមួយប្រពន្ធ ឬក្រុមគ្រួសារ ញាតិមិត្ត
ឃ្លាតឆ្ងាយពីសង្គមមិត្តភក្តិ ក៏ព្រោះតែការងារ
ជួនកាលជួបបញ្ហាដោះស្រាយមិនចេញ
ជួនកាលជួបបញ្ហាដោយសារជំងឺក្នុងខ្លួនវាយប្រហារ
ជួនកាលជួបបញ្ហាឧបទ្ទវហេតុផ្សេងៗដែលកើតឡើងដោយចេតដន្យ
អាស្រ័យដូចនេះ សូមកុំបង្ខំខ្លួនឯងពេក ពិតមែនតែពេលវេលាមិនចាំយើងតែខ្លួនឯងត្រូវចេះប្រើពេលវេលាអោយមានតំលៃទៅតាមកាលៈទេសៈ។ ម្សិលមិញកើតរឿង ថ្ងៃនេះធ្វើរឿងឲ្យល្អ ស្អែកមិនដឹងយ៉ាងណា!
ត្រូវធ្វើយ៉ាងណាខំធ្វើការងារសម្រាប់ថ្ងៃនេះអោយបានល្អ ហើយប្រសិនបើមានពេលវេលាឈប់សម្រាកគួរតែទៅដើរលេងទៅ ដើម្បីទទួលបានអារម្មណ៍ល្អក្នុងខួរក្បាល ដើម្បីទាញយកផលចំនាញពីការដើរលេងនោះ៕
ចង់កែឈ្មោះអោយត្ត្រូវ
សព្វថ្ងៃនេះមានមិត្តភក្តិសរសេរឈ្មោះខ្ញុំខុសច្រើនណាស់ដូចជា៖
សិដ្ឋ ចាន់រដ្ឋា
សិដ្ឋ ច័ន្ទរត្ថា
សិដ្ឋ ចាន់រត្ថា
សិទ្ធ ចាន់រត្ថា
សិទ្ធិ ចាន់រត្ថា
សិទ្ធ ចាន់រដ្ឋា
ខ្ញុំនឹងសម្រេចជ្រើសរើសមួយអោយប្រសើរ សម្រាប់ផ្លូវការ៕
រូបចំឡែក!
តាមពិតទៅរូបនេះខ្ញុំថតចំលងពីគេទេ ដោយសារមិត្តរបស់ខ្ញុំនិយាយថាអោយខ្ញុំពិនិត្យមើលអោយយូរទៅ នឹងយល់ថាវាប្រៀបទៅនឹងវត្ថុម្យ៉ាង ខ្ញុំមិនដឹងទេ។ ជួយមើលខ្ញុំផង!!!!!!!!!!!!!!!!!!!!!!!!

រឿងចំលែកនៅចិនមានស៊ុបទារកមួយឆ្នាំងថ្លៃ៣,០០០ទៅ៤,០០០យាន់
ថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១០-កោះសន្តិភាព-(សាម៉ន)

ជារឿងចំលែកមួយដែលហាងអាហារនៅក្នុងតំបន់ក្វាងទុងលក់ “ស៊ុបទារកសំរាប់ធ្វើជាឱសថបុរាណចិន” ក្នុងមួយឆ្នាំងតំលៃពី ៣.០០០ទៅ៤.០០០យាន់។ ស៊ុបនោះគេយកទារកក្នុងផ្ទៃពោះប្រហែលពី៦ទៅ៧ខែ ។ សូមអានបន្ត…

Recent Comments