បណ្ណសារ
New member from Metfone
ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ ដោយចំណាយលុយជាច្រើនក្នុងការទិញស៊ីមកាតថ្មីតាំងពីតូចដល់ប៉ុណ្ណេះមិនដែលចំណាយសម្រាប់ស៊ីមកាតដូច្នេះឡើយ។ ប៉ុន្តែមិនជាអី្វទេព្រោះខ្ញុំពេញចិត្តនឹងធ្វើវាណាស់ 088 7777 3xx ។ ចាប់ពីពេលនេះទៅមានលេខពិសេសប្រើហ្នឹងគេហើយ។
ជិតដល់ពេលរៀបការ!
តាមពិតទៅវាពិតជាសប្បាយចិត្តណាស់ចំពោះមនុស្សគ្រប់រូប ដែលដឹងខ្លួនថាជិតរៀបការនោះ ហើយម្យ៉ាងទៀតបើបានរៀបការជាមួយអ្នកដែលខ្លួនស្រលាញ់នោះ ពិតជាមានសេចក្តីសុខណាស់។ សម្រាប់ខ្លួនខ្ញុំវិញ គឺបានជួបអ្នកដែលខ្ញុំស្រលាញ់ ហើយនឹងរៀបការជាមួយនាងទៀតផង នៅថ្ងៃខាងមុខ។
ដូច្នេះសូមអញ្ជើញបងប្អូន ព្រមទាំងមិត្តភក្តិជិតឆ្ងាយទាំងអស់ មេត្តាចូលរួមក្នុងកម្មវិធីមង្គលការរបស់
ខ្ញុំបាទដោយ អនុគ្រោះផង។
បើរវល់មិនបានចូលរួមសូមកុំភ្លេចផ្ញើចំណងដៃសម្រាប់ជាជ័យមង្គល ឬធ្វើកាដូសសម្រាប់ខ្ញុំផង! អរគុណហើយ!!!
ជួយគេរហូត
មួយជីវិតខ្ញុំជួយគេរហូត តែផលតបស្នងពីអ្នកនោះដូចជាមិនបានអីសោះ ជួនកាលជួយអោយជីវិតគេអោយរួចផុតពីគ្រោះថ្នាក់ ជួនកាលលះបង់ពេលវេលាសម្រាប់គេ ជួលកាលជួយរកការងារអោយគេធ្វើ ជួនកាលជួយនិយាយល្អពីគេ ជួនកាលរកប្រព័ន្ធអោយគេ ជួនកាលខំចេញមុខដោះស្រាយបញ្ហាវ៉ៃតបគ្នា ជួនកាលខ្ចីលុយអ្នកនេះឲ្យអ្នកនោះ។
ហើ្ហ!ទាំងអស់នេះមិនបានប្រយោជន៍អីសោះ តែក្នុងចំណោមទាំងអស់ខាងលើនេះ ទោះជាអ្នកនោះមិនបានតបស្នងអី ក៏នៅមានអ្នកដ៏ទៃ ឬអ្នកផ្សេងគេជួយជ្រុំជ្រែងដែរ។
អី្វដែលខ្ញុំលើកមកនិយាយនេះ គ្រាន់តែចង់បញ្ជាក់ថាសូមធ្វើល្អទៅហើយមិនចំបាច់សង្ឃឹមអ្នកដែលយើងជួយនោះគេតបស្នងទេ ក៏គង់មានអ្នកផ្សេងគេជួយយើងវិញទេ (សូមបញ្ជាក់ថាមុននិងជួយគេត្រូវមើលប្រភេទមនុស្សផងប្រយ័ត្នស្តាយក្រោយ មនុស្សមានច្រើនខ្នាតណាស់ ហើយពិបាកទុកចិត្តណាស់។)



Recent Comments