ErroR Copied in Computer
សូមផ្សព្វផ្សាយមួយព្រោះពេលចូល Facebook ឃើញអត្ថបទមួយគួរចង់សើចណាស់។

សូមផ្សព្វផ្សាយមួយព្រោះពេលចូល Facebook ឃើញអត្ថបទមួយគួរចង់សើចណាស់។

ក្រុម ហ៊ុនអាកាសចរណ៍អង់គ្លេស មួយមានបម្រើសេវាកម្មដល់អ្នក ដំណើរ ដូចជាប្ដីប្រពន្ធ ឬគូស្នេហ៍ចង់ សាកល្បងនូវអារម្មណ៍ដែលរួមរ័ក្សនៅ លើយន្ដហោះក្នុងដំណាក់កាលនៃការ ហោះហើរ ។ ការបម្រើសេវាកម្មបែប នេះទទួលរងការរិះគន់យ៉ាងខ្លាំង ។ ប្រធានក្រុមហ៊ុនអាកាសចរណ៍ Mile High Flights បានអនុញ្ញាតឱ្យអ្នកធ្វើ ដំណើររួមរ័ក្សក្នុងកម្ពស់៥.២៨០ហ្វ៉ីត ។

ក្រុមហ៊ុនអាកាសចរណ៍នេះចាប់ ផ្ដើមដំណើរការនៅឆ្នាំ២០០៧ ដោយ មានបន្ទប់មួយយ៉ាងល្អប្រណីត ក្នុងនោះ មានការតុបតែងប្រកបដោយភាព រ៉ូមេនទិក ដោយមានពូកនិងខ្នើយ ស័ក្ដ សមសម្រាប់គូស្នេហ៍ណាមួយចង់រួម រ័ក្សនៅលើយន្ដហោះ ។
នៅលើយន្ដហោះរបស់ក្រុមហ៊ុននេះ មានសេវាកម្ម២ប្រភេទ គឺទី១-មាន តម្លៃ៦៤០ផោនសម្រាប់គូស្វាមីភរិយា ណាចង់សប្បាយរយៈពេល៤០នាទី ។ ចំណែកសេវាកម្មទី២ គឺបន្ទប់ VIPមាន តម្លៃ៩៣០ផោន សម្រាប់រយៈពេលនៃ ការហោះហើរ១ម៉ោងកន្លះ ។
ប៉ុន្ដែសហព័ន្ធក្រុមហ៊ុនអាកាស -ចរ ណ៍ក្នុងស្រុកអង់គ្លេសមានបំណងដក ហូតលិខិតអនុញ្ញាតរបស់ក្រុមហ៊ុន អាកាសចរណ៍នេះ ទោះបីបានបម្រើ សេវាកម្មរយៈពេល៣ឆ្នាំកន្លងមកហើយ ក៏ដោយ ។ មូលហេតុ គឺដោយសារតែ ការរួមរ័ក្សនៅលើយន្ដហោះអាចធ្វើឱ្យ បាត់បង់ការផ្ដោតអារម្មណ៍របស់អាកាស យានិក និងអ្នកបម្រើលើយន្ដហោះ ។ រឿងនោះនឹងបង្កឱ្យមានគ្រោះថ្នាក់កើត ឡើងជាយថាហេតុ ។
អ្នកនាំពាក្យសហព័ន្ធក្រុមហ៊ុន អាកាសចរណ៍អង់គ្លេសនិយាយថា “យើងសម្រេចចិត្ដមិនត្រួតពិនិត្យឡើង វិញនូវសីលធម៌ដែលអ្នកដំណើរបាន ប្រព្រឹត្ដនៅលើយន្ដហោះនោះឡើយ ប៉ុន្ដែសុវត្ថិភាពរបស់យន្ដហោះពិបាក នឹងធានា ប្រសិនបើមានអ្នកធ្វើរឿង បែបនេះនៅលើយន្ដហោះនោះ ” ។ អ្នក បង្កើតក្រុមហ៊ុនអាកាសចរណ៍នេះ លោក Mike Crisp មានទស្សនៈផ្សេងពី នេះ ដោយលោកចោទប្រកាន់សហព័ន្ធ ខាងលើថាមានសីលធម៌ក្លែងក្លាយ ។ “ខ្ញុំនឹងមិនចុះចាញ់ឡើយ ហើយក៏នឹង បិទទ្វារក្រុមហ៊ុនរបស់ខ្ញុំឡើយ ដែល បច្ចុប្បន្នកំពុងពេញនិយម ហើយមាន អតិថិជនច្រើនគាំទ្រ ។ គ្រាន់តែមាន មនុស្សមួយចំនួនតូចនៅក្នុងសហព័ន្ធ អាកាសចរណ៍មិនពេញចិត្ដសេវាកម្ម នេះប៉ុណ្ណោះ ។
តាមប្រសាសន៍របស់លោក Mike Crisp គូស្នេហ៍ជាច្រើនមានបំណងធ្វើ ដំណើរតាមក្រុមហ៊ុនលោក ដើម្បីជា ឱកាសឱ្យពួកគេបានសម្រេចក្ដីប្រាថ្នា រួមរ័ក្សលើអាកាស ៕
Dear All,
I would like to inform you that now we have Khmer Conversion program might be converted based on MS-Word. it was developed by PAN Localization team. please download and try to use it.
ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ ដោយចំណាយលុយជាច្រើនក្នុងការទិញស៊ីមកាតថ្មីតាំងពីតូចដល់ប៉ុណ្ណេះមិនដែលចំណាយសម្រាប់ស៊ីមកាតដូច្នេះឡើយ។ ប៉ុន្តែមិនជាអី្វទេព្រោះខ្ញុំពេញចិត្តនឹងធ្វើវាណាស់ 088 7777 3xx ។ ចាប់ពីពេលនេះទៅមានលេខពិសេសប្រើហ្នឹងគេហើយ។
Recent Comments