រឿងដើមកំណើតមនុស្ស!
June 27, 2008 at 9:04 am | In ពីនេះពីនោះ | 1 Comment
កើតមកជាមនុស្សត្រូវតស៊ូរស់ដើម្បីជីវិតរុងរឿង មិនត្រូវរស់ដើម្បីរស់នោះទេ! នៅក្នុងស្រុកខ្មែរនេះប្រជាជនក្នុងប្រទេសរស់មានច្រើនឋានៈខ្លាំងណាស់ អ្នកខ្លះរស់ស្រួលទៅ ឯអ្នកខ្លះទៀតរស់ទាំងលំបាក និងឈឺចាប់ អ្នកខ្លះទៀតមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភហើយតែខ្វះសុភមង្គលក្នុងគ្រួសារ(ត្រូវប្ដី ឬប្រពន្ធលួចទៅមានសាហាយស្មន់) អ្នកខ្លះទៀតមានទ្រព្យច្រើន បានមកក្នុងផ្លូវអាបាយមុខ ប្រព្រឹត្ដខុសច្បាប់ ហើយអ្នកខ្លះទៀតយកលុយលេងល្បែងស៊ីសង(ឈ្នះទៅមិនអីទេ ពេលចាញ់ម្ដងៗរករឿងគេឯង ជាពិសេសក្រុមគ្រួសារ ម្យ៉ាងទៀតខ្ចីបំណុលគេក៏មាន) ឯអ្នកខ្លះទៀតមានលុយមានអំណាចចាប់បំខំគេ ធ្វើទារុណកម្មលើអ្នកទន់ខ្សោយ ចាប់រំលោភស្ដ្រីភេទ ក្មេងកុមារ ខ្លះទៀតប្រើលុយដើម្បីទិញមនុស្ស ជួយដូរមនុស្ស ប្រើថ្មាំ ដើម្បីការសប្បាយផ្ទាល់ខ្លួន:-)។
ចំនែកអ្នកក្រ គ្មានអីទាំងអស់មានតែរស់ដើម្បីរស់ រស់ព្រឹកខ្វះល្ងាច រស់ល្ងាចខ្វះព្រឹក ខ្លះទៀតគ្មានលុយចិញ្ចឹមកូន ខ្លះទៀតគ្មានលុយទិញអង្ករច្រកឆ្នាំង តើគេខំរស់ដើម្បីអី? ទាំងអស់នេះគឺមនុស្សមើលងាយមនុស្ស ហើយមនុស្សមិនអោយតំលៃមនុស្ស អ្នកខ្លះពេលខ្លួនក្រទើបដឹងថាក្រលំបាកយ៉ាងណា ពេលក្លាយខ្លួនជាអ្នកមានបន្ដិចបន្ដួច ឬក៏គ្រាន់បើជាមុនបន្ដិច តាំងធ្វើឫក ធ្វើពារភ្លេចកំណើតខ្លួនធ្លាប់ក្រពីពេលមុន នេះហើយជារឿងដើមកំណើតមនុស្ស គ្រប់មនុស្សតែងតែបែបនេះឯង មិនថាតែមនុស្សក្នុងប្រទេសខ្ញុំប៉ុណ្ណោះទេ សូម្បីប្រជាជនក្នុងប្រទេសមួយចំនួនទូទាំងពិភពលោកក៏សុទ្ធសឹងមានអារិយ្យធម៌ដូចតែគ្នាហ្នឹង។
ជួយៗគ្នាទៅ មនុស្សដូចគ្នាទេ គេក៏ចេះឈឺចាប់ យើងក៏ចេះឈឺចាប់ គេក៏ចង់រស់ចង់មាន យើងក៏អញ្ចឹងដែរ មើលគ្នាខ្លះៗទៅ អំពើបាបបុណ្យវាតាមយើងប្រាកដមែន៕
1 Comment »
RSS feed for comments on this post. TrackBack URI
Leave a comment
Blog at WordPress.com. | Theme: Pool by Borja Fernandez.
Entries and comments feeds.

ហេហេ ត្រូវបានពីណាគេធ្វើបាបឬ បានជាមកតំអូញអីកន្លែងនេះ ។ ខ្ញុំចូលចិត្តត្រង់ឃ្លាថា ជួយៗគ្នាទៅ មនុស្សដូចគ្នាទេ …… បើពួកអ្នកមានតែអត់ brain នោះចេះគិតចឹងមិនអីទេ ប្រទេសជាតិច្បាស់ជារីកចំរើនមិនខានទេ ។
Comment by រ៉ាមណា — July 17, 2008 #